ត្រួសៗអំពីសំណង់ផ្លូវបេតុងក្នុងគម្រោងដីឡូត៍ - Briefly about the construction of concrete roads in land lot project

ថ្ងៃនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នា ចំពោះដំណើរការការសាងសង់ផ្លូវបេតុងក្នុងគម្រោងដីឡូតិ៍ត្រួសៗ ដោយមានបង្ហាញនូវរូបភាពមួយចំនួនក្នុងកំឡុងពេលសាងសង់ដើម្បីឱ្យបងប្អូនបានឃើញផងដែរ។ 

ផ្លូវបេតុងក្នុងគម្រោងយើងខ្ញុំគឺត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំងបំផុត តាំងពីស្រទាប់ដីបាតក្រោម រហូតដល់រួចរាល់ទាំងស្រុង។

Image 1
Image 2
Image 3
Image 4

ចាប់ផ្ដើមពីស្រទាប់ដីបាតក្រោមរបស់ផ្លូវ យើងបានកាយដីចេញ ហើយកិនបង្ហាប់ដីនៅក្នុងល្បាយសំណើមត្រឹមត្រូវដោយ រ៉ូឡូឱ្យបានហាប់ណែនល្អ ហើយកាត់តម្រឹមដីដោយប្រើនីវេឡឺ (Motor Grader) ឱ្យបានស្មើល្អ ត្រឹមនីវ៉ូដូចដែលមានលម្អិតនៅក្នុងប្លង់។ 

ក្រោយពេលធ្វើតេស្ត (Proof Rolling) និងពិនិត្យលើនីវ៉ូ ឱ្យត្រឹមត្រូវតាមគំនូសប្លង់រួចហើយ ក្នុងករណីដែលរកឃើញថាមានកន្លែងណាមួយស្រុត ឬហើយខុសប្រក្រតី នោះត្រូវកាយយកចេញហើយចាក់បង្ហាប់ឡើងវិញឱ្យបានត្រឹមត្រូវ។
Image 1
Image 2
Image 3
Image 4
Image 1
Image 2
Image 3

ការងារស្រទាប់ដីបាតក្រោមត្រូវបានបញ្ចប់ជាស្ថាពរ ចំណែកឯការងារបន្ទាប់នោះគឺ ការចាក់បង្ហាប់ថ្មមិចដោយលាយក្នុងសំណើមដែលត្រឹមត្រូវ ហើយកិនបង្ហាប់រហូតគ្រប់កម្រាស់ ២០សម ដោយប្រើនីវែឡឺកៀតំរឹម និងរ៉ូឡូក្នុងការកិនបង្ហាប់។

ដូចគ្នាទៅនឹងស្រទាប់ដីបាតក្រោមដែរ បន្ទាប់ពីការធ្វើតេស្ត Proof Rolling និងពិនិត្យលើនីវ៉ូ នៃស្រទាប់គ្រឹះថ្មមិចរួចហើយ ចំពោះទីតាំងណាដែលមិនគោរពតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់ គឺយើងត្រូវកាយចេញ ហើយចាក់បំពេញនឹងកិនបង្ហាប់ឡើងវិញរហូតទាល់តែជាប់ក្នុងការធ្វើតេស្ដ។
Image 1
Image 2

ការងារបន្ទាប់គឺការងារសសៃដែក, ដែកដែលយកមកប្រើគឺដែកថ្នាំងអំពោះមានភាពធន់ ៣៩០ មេហ្គាប៉ាស្កាល់។ ដែកត្រូវបានតម្រៀប ចង និងលើកទៅដាក់ទៅតាមទីតាំង ព្រមទាំងកល់កំណល់កល់តាមកម្ពស់ដូចដែលមានបង្ហាញក្នុងប្លង់លំអិត ធ្វើពុម្ពជុំវិញ ដាក់ដែកចញ (Joint) ទៅតាមទីតាំងដែលត្រូវការ ត្រួតពនិត្យឡើងវិញ រួចហើយត្រៀមចាក់បេតុងតែម្ដង។ 
Image 1
Image 2
Image 3

ចុងក្រោយគឺការងារចាក់បេតុង, ការត្រួតពិនិត្យគុណភាពបេតុងជារឿងសំខាន់និងចាំបាច់ ទាំងមុនពេលចាក់ និងក្រោយពេលចាក់បេតុង។ ការត្រួតពិនិត្យបេតុងស្រស់មានដូចជា បរិមាណខ្យល់ក្នុងបេតុង (air content) សីតុណ្ហភាពបេតុង (Temperature) និង ភាពស្រា។ ប៉ុន្តែជាក់ស្ដែងនៅក្នុងការដ្ឋានសាងសង់នៃគម្រោងនេះគឺយើងត្រូតពិនិត្យតែភាពស្រាវរបស់បេតុង (Concrete Slump) ប៉ុណ្ណោះមុននឹងចាក់សំណាកគម្រូដើម្បីធ្វើតេស្តទៅតាមរយៈពេលដែលកំណត់ក្នុងបទដដ្ឋានបច្ចេកទេស ។ បេតុងដែលត្រូវបានយកមកប្រើគឺមានភាពធន់២៨ថ្ងៃ ២៥មេហ្គាប៉ាស្កាល់ (25MPa) ជាស៊ីឡាំង (Cylinder) ហើយកម្រាស់ បេតុងគឺ ១២សម។ បន្ទាប់ពីចាក់ បង្ហាប់ និងខាត់ផ្ទៃលើរបស់បេតុងបានស្អាតល្អហើយ ទើបយើងបង្កើតស្នាមឆូតក្រឡាផ្ទៃលើបេតុងដើម្បីការពាររអិល។ ការកាត់បេតុង និងការថែទាំបេតុងក្រោយពេលចាក់ក៏ជារឿងដែលចាំបាច់ត្រូវធ្វើដើម្បីកាត់បន្ថយស្នាមប្រេះ ក៏ដូចជាមិនអោយបេតុងបាត់បង់ភាពធន់ផងដែរ។ 
Image 1
Image 2
Image 3
Image 4
Image 1
Image 2
Image 3
Image 3

Post a Comment

Previous Post Next Post